រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
April 08, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស២០១៩ ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវឈឹម ស្រីមុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកយាយជី តាជីយ៉ាងច្រើនកុះករ។ 
  
      បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថាៈ ខេត្តកំពង់ឆ្នាំងតែងតែប្រារព្វធ្វើពិធីនេះជារៀងរាល់ឆ្នាំដោយមានការចូលរួមពីមន្រ្តីរាជការ សាលាខេត្ត អង្គភាពជុំវិញខេត្តនិង មន្រ្តីរាជការ ក្រុងកំពង់ឆ្នាំងមានការបន់ស្រន់ និង រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាក្ខ័ន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងយុទ្ធ ជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ 
       នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ននេះចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធចតុកោណរបស់រាជរដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
      នៅចុងបញ្ចប់លោកជំទាវប្រធានក្រុមប្រឹក្សាឯកឧត្តមអភិបាលខេត្តនិងលោកជំទាវបាននិងមន្រ្តីរាជការទាំងអស់បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន៤១អង្គផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ