រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធកំពង់ស្ពឺសង្ក្រាន្ត នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ
April 08, 2019 អ្នកទស្សនា :

         នាព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលរង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង៨ និង ស.ស.យ.ក ខេត្តកំពង់ស្ពឺ បានចូលរួម ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំទីតាំង និងប្រារព្ធកំពង់ស្ពឺសង្ក្រាន្ត នៅវេទិកាអុំទូកខេត្ត ក្រុងច្បារមន នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

       ​គួរបញ្ជាក់ផងដែរ សង្ក្រាន្តកំពង់ស្ពឺ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៦ខែមេសា ឆ្នាំ២០១៩ នៅបរិវេណ សួនច្បារសម្ដេចព្រះសង្ឃរាជជួនណាត ដើម្បីផ្តល់ឱកាសឲ្យយុវជន និងសាធារណជនទូទៅបានចូលរួម អប​អរពិធីបុណ្យចូលឆ្នាំខ្មែរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក៏ដូចជាឲ្យយុវជនខ្មែរជំនាន់ ក្រោយបាន ស្វែង​យល់នូវភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ រហូតដល់បច្ចុប្បន្ន និងបន្តទៅ អនា​គត។ ក្រៅពីនេះ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តនឹងជួយលើកតម្កើងកិត្តិយសជាតិ វប្បធម៌ជាតិ និងផ្សព្វ​ផ្សាយ​ឲ្យសកលលោកផងដឹងផងដែរ ជាពិសេសគឺអាចស្រូបទាញទេសចរ​ជាតិ-អន្តរជាតិឲ្យមក​កម្សាន្តខេត្ត​កំពង់​ស្ពឺកាន់តែច្រើនបន្ថែមទៀត៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ