អភិបាលខេត្តក្រចេះ អញ្ជើញកាត់ខ្សែបូរសម្ពោធនូវព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តតបសុខារាម ឃុំព្រែកប្រសព្វ
April 07, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ
ព្រះវិហារ ចេតិយ៍ ផ្លូវលំ២ខ្សែ រួមនិងសមិទ្ធផលនានាមួយចំនួនទៀត ក្នុងវត្តតបសុខារាម ឃុំព្រែកប្រសព្វ ខេត្តក្រចេះ ដែលចំណាយអស់ថវិកាចំនួន ១០ម៉ឺន៧ពាន់ដុល្លារអាមេរិក ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហឹង ណារី វ៉ា ថន និងការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រួមប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ។ 

     មានប្រសាសន៍សំណេះសំណាល និងកោតសរសើរចំពោះព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទ  ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដែលមានជំនឿជាក់ និងបានលះបង់នូវកម្លាំកាយចិត្ត រួមនិងសម្ភារ ថវិកា ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនា ក្នុងភូមិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ហើយសមិទ្ធផលទាំងនេះ គឺស្តែង ឲ្យឃើញពីការរីកចម្រើននូវសេដ្ឋកិច្ចជីវភាពរបស់ប្រជាជន ដែលកើតចេញពីកត្តាសនិ្តភាព ស្ថិរភាពនយោបាយរបស់ប្រទេសជាតិ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ ។ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលបានរក្សានូវកំណើន៧%ជារៀងរាល់ឆ្នាំ  ហើយការរីកចម្រើននេះ ក៏ផ្តើមចេញពីកម្លាំងនៃ មហាសាមគ្គី ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និង ប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ម៉្យាងទៀតទីវត្តអារាមនេះហើយ ដែលជាឃ្លាំងនៃអក្សរសាស្ត្រជាតិ ដែលជាទីកន្លែងប្រមូលផ្តុំនូវសម្បត្តិវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ និងការបណ្តុះបណ្តាលនូវធនធាន មនុស្ស ដែលជាអត្តសញ្ញាណនៃជាតិសាសន៍ខ្មែរយើង ហើយបានកំពុងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ស្វែងយល់ផងដែរ ។ 

     ឯកឧត្តម ក៏បានស្នើសុំដល់ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្ដាបន្តឆន្ទៈមនសិការ គោរពស្រលាញ់ និងជួយថែរក្សាការពារនូវវប្បធម៌ ទំនៀមទម្លាប់របស់ដូនតាខ្មែរ ដែលជាទ្រព្យសម្បត្ដិរួមរបស់យើងទាំងអស់គ្នា ឲ្យបានគង់វង្សយូរអង្វែងតទៅ ព្រមទាំងប្រកាន់យកនូវព្រះពុទ្ធឱវាទរបស់ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីសធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូសមស្របទៅនឹងទស្សនៈថា “ ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ” ។ ក្នុងនោះដែរ ឯកឧត្តមក៏បានប្រកេនបច្ច័យផ្ទាល់ខ្លួនចំនួន ៤លានរៀលដល់វត្ត និងចែកអំណោយដល់តាជីយាយជី និងសិស្សានុសិស្សជាយុវជនរួមថវិការមួយចំនួនផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ