អភិបាលខេត្តរតនគិរី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនចិនCDIG សម្តែងការគួរសមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅខេត្ត
April 07, 2019 អ្នកទស្សនា :

       នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអនុញ្ញាតឱ្យលោក Wang Junប្រធានក្រុមហ៊ុន China Dalian Intenatoinal Economic &Technical cooperation Group Co,Ltd ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់ខាងមុខនេះ។ 

      ក្នុងឱកាសនេះដែរ លោក Wang Junបានបញ្ជាក់ជូនឯកឧត្តមអភិបាលខេត្តអំពីបំណងនៃការធ្វើទស្សនកិច្ចសិក្សានៅខេត្តរតនគិរី ប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តរតនគិរី ដែលជាខេត្តមានសក្តានុពលច្រើន លើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអចលនទ្រព្យជាដើម។ ក្រុមហ៊ុនCDIG គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលមានបទពិសោធន៍លើការងារហិរញ្ញវត្ថុ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ អគារ ព្រលានយន្តហោះ ផ្សារទំនើប 

      ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចសិក្សាដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។  ទន្ទឹមគ្នានោះឯកឧត្តមបានជម្រាបជូនលោកនាយកក្រុមហ៊ុនថា ខេត្តរតនគិរី គឺជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ជាយុទ្ធសាស្ត្រ ដូចនេះខេត្តត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើននេះដូចជា ផ្នែកគមនាគមន៍ផ្លូវអាកាស ទឹកស្អាត ថាមពលវារីអគ្គិសនី វិស័យទេសចរណ៍ កសិ.ឧស្សាហកម្ម និងការកែច្នៃផលិតផលសម្រេចក្នុងស្រុកដើម្បីនាំចេញជាដើម។ ដូចនេះជាឱកាសក្នុងការវិនិយោគនៅខេត្តរតនគិរី របស់ក្រុមហ៊ុនចិន ដែលកន្លងមកមានការជំរុញលើកទឹកចិត្តវិនិយោគទុនរវាងរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តរតនគិរី  

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ