អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរ សម្ពោធឆ្លងឧបដ្ឋានសាលា នៅនៅវត្តសែនសិរី ក្រុងស្ទឹងសែន
April 07, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលា ដែលជាសមិទ្ធផលថ្មី និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តសែនសិរី ហៅវត្ត ក្តីសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

      ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់អំពីសារៈសំខាន់ នៃសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិ ដើម្បីបម្រើឲ្យកាអភិវឌ្ឍលើគ្រប់វិស័យ ដូចក្នុងពេលបច្ចុប្បន្ននេះ និងបានលើកឡើងពីគុណតម្លៃ នៃសុខសន្តិភាព ហើយសមិទ្ធផលដែលបានកសាងឡើង និងដាក់សម្ពោធនាពេលនេះ គឺកើតឡើងដោយសារប្រទេសមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

      ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រគេននូវបច្ច័យចំនួន ២០លានរៀល ប្រគេនព្រះអនុគណ ក្រុងស្ទឹងសែន ទេយ្យទាន ១ប្រអប់ បច្ច័យ ២០ម៉ឺនរៀល, ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន១ប្រអប់ បច្ច័យ ១០ម៉ឺនរៀល, ជូនលោកយាយ លោកតា ១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល, ប្រជាពលរដ្ឋ១៥០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១, លោកគ្រូ អ្នកគ្រូ ២១០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល , យុវជនកាយរិទ្ធិ-យុវជនកាកបាទក្រហម ៥០នាក់ ទទួលបានថវិកាម្នាក់១ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន៧៦៦នាក់ ទទួលបានក្នុងម្នាក់សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកាចំនួន៥ពាន់រៀល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ