រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
April 07, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស ២០១៩ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច  និងមានវត្ដមានអញ្ជើញចូលរួមពី សំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ  ឯកឧត្ដម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្ត រួមនិងគណៈប្រតិភូកងពលលេខ៥ កងទ័ពប្រជាជនវៀតណាម ខេត្តឡុងអាន និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

      មានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ០២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ បានសម្ដែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូថ្នាក់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈប្រតិភូភាគីមិត្តវៀតណាម ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុង ពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័កស័ក ព.ស. ២៥៦៣ គ.ស ២០១៩ នៅខេត្តស្វាយរៀង នាថ្ងៃនេះ ដែលប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និង បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពដ៏ស្មោះស្ម័គ្រយូរអង្វែង រវាងប្រទេសទាំងពីរកម្ពុជា- វៀតណាម និងខេត្តទាំងបី ស្វាយរៀង-ឡុងអាន-តៃនិញ ក្នុងភាពជាបងប្អូន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ