គណៈប្រតិភូខេត្តដុងថាប់ អញ្ជើញមកបំពេញទស្សនៈកិច្ចក្នុងឱកាសជូនពរឆ្នាំថ្មី នៅខេត្តបន្ទាយមានជ័យ
April 07, 2019 អ្នកទស្សនា :

       ឯកឧត្ដម  សួន  បវរ  អភិបាលខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត បន្ទាយមានជ័យ  រួមជាមួយមន្ត្រីរាជការ  ពាក់ព័ន្ធជុំវិញខេត្ត  បានទទួលស្វាគមន៍ គណ:ប្រតិភូខេត្តដុងថាប់នៃសាធារណរដ្ឋប្រជាមានិតវៀតណាម បានអញ្ជើញ មកចូលរួមទស្សនកិច្ចនិងជូនពរឆ្នាំថ្មីនៅខេត្តបន្ទាយមានជ័យ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។ 

      ទន្ទឹមជាមួយគ្នានោះ ឯកឧត្ដម  សួន  បវរ  អភិបាលខេត្តបន្ទាយមានជ័យ  បានមានប្រសាសន៍បញ្ជាក់ថា៖ប្រទេសកម្ពុជា រៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប្រពៃណីអស់កាលដ៏យូរលង់ណាស់មកហើយ ។ តារយៈកម្មវិធីទស្សនកិច្ច និងជូនពរឆ្នាំថ្មីនាឱកាសនេះក្នុងនាមរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យសូមសម្តែងនូវអំណរគុណនឹងបន្តពង្រឹង ពង្រីកចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ អោយកាន់តែរឹងមាំយូរអង្វែង។

      ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខក្នុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងដាប់ នៃសាធរណៈរដ្ឋសង្គមនិយមវៀតណាមសូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជាសូមប្រកបដោយសុភមង្គល និងមានសុខភាពល្អបរិបូរ។ជាសេសជូពរអោយខេត្តបន្ទាយមានជ័យទទួលបានសមិទ្ធិផលសំខាន់បន្ថែមទៀតរួមចំណែកកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាន់តែមានភាពរីកចម្រើនជាលំដាប់ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ