អភិបាលខេត្តព្រះវិហារ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធតាមបណ្តោយព្រំដែនថៃ និងឡាវ ក្នុឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ
April 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរ៍ ២កើត ខែចែត្ រឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ តនិងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃនិងឡាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ នៅទីបញ្ជាការកងពលធំលេខ០៣  និងទីបញ្ជាការវរសេនាតូចលេខ១ក្នុងខេត្តព្រះវិហារ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ថ្លែងអំណរគុណដល់នាយ នគរបាល -ទាហាន ពលនគរបាល- ទាហាន និងកម្លាំងទាំងអស់ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនថៃ និងឡាវ រក្សាការពារបាននូវសន្តិសុខ ភាពស្ងប់ស្ងាត់ជូនដល់ប្រជាពលរដ្ឋយើង។ បន្ថែមពីនេះទៀត កងកម្លាំងយើងតែងតែបង្កើននូវកិច្ចសហប្រតិបត្តិការល្អតាមបណ្តោយព្រំដែនជាមួយកងកម្លាំង និងប្រជាជនថៃ និងឡាវ ប្រែក្លាយព្រំដែន ជាព្រំដែន សន្តិភាព កិច្ចប្រតិបត្តិការល្អជាបន្តបន្ទាប់មក។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃនិងប៉ិនប្រសពរបស់សម្តេច តេជោ ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធយើងទទួលបាននូវការលើកទឹកចិត្តជាប្រចាំតាមរយៈ ការតម្លើងឋានន្តរស័ក ការតម្លើងប្រាក់បៀវត្សប្រចាំ ឆ្នាំជាដើម លើសពីនេះទៀតរាជរដ្ឋាភិបាល តែងតែគិតគូរដល់មន្រ្តីនគរបាល យោធាដែលចូលនិវត្តន៍ដោយបានបញ្ចូលក្នុងសមាគមអតីតយុទ្ធជន ថែមទៀតផង ។

       ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត ប្រកាសនឹងផ្តល់នូវថវិកា១លានរៀលដល់កម្លាំងណា ឬប្រជាពលរដ្ឋណាដែលរកឃើញ និងចាប់បាននូវអ្នកជួញដូរគ្រឿងញៀនខុសច្បាប់។ព្រមទាំងអំពាវនាវដល់កងកម្លាំង ចូលរួមទាំងអស់គ្នា ទប់ស្កាត់ការប្រើប្រាស់ ជួញដូរគ្រឿង ញៀនឆ្លងដែន និងតាមបណ្តោយព្រំដែនឲ្យបានខ្លាំងក្លា និងរួមគ្នាគោរពច្បាប់ចរាចរណ៍ ជៀសវាង បើកបរដោយសេពគ្រឿងស្រវឹង ដែលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរនេះឡើង។

       ក្នុងនោះដែរ ឯកឧត្តមអភិបាលបាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនដល់ នរគបាលការពារព្រំដែន នាយទាហាន ពលទាហាន ចំនួន០៥អង្គភាពរួមមានកងពលធំលេខ៣ ទីបញ្ជាការវរសេនាតូចលេខ១ ទីបញ្ជាការ អង្គរក្ស ក្នុងមួយអង្គភាព ៥លានរៀល និងផ្តល់ថវិកាលើកទឹកចិត្ត ដល់ពលទាហានម្នាក់៥ម៉ឺនរៀលផងដែរ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ