អភិបាលខេត្តព្រះសីហនុ ចូលរួមចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាចំនួន ៦០០គ្រួសារ នៅក្នុងក្រុង
April 06, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៦ ខែមេសា ឆ្នាំ២០១៩  ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមចែកអំណោយសប្បុរស ជន  ដើម្បីជួនប្រជាពលរដ្ឋខ្វះខាតទីទ័ល ក្រ ចាស់ជរាចំនួន ៦០០គ្រួសារ  មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ នៅបរិវេណមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះ សីហនុ ។ 

      ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណក្រុមហ៊ុន ព្រីនស៍រៀល អុីស្លេត  ដែលបានបរិច្ចាកនូវធនធានជួយឧបត្ថមដល់ប្រជាពលរដ្ឋខ្វះខាត ទីទ័លក្រ ចាស់ ជរានៅក្នុងក្រុងព្រះសីហនុ នាពេលនេះ មកពី ៤សង្កាត់ នេះជាទឹកចិត្តសប្បុរសធម៌មួយ ដែលបានចូលរួមចែករំលែកការខ្វះខាតដល់ប្រជាពលរដ្ឋទីទ័លក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងឈានចូលមកដល់នាពេលខាងមុខ និងបានអំពាវនាវដល់សប្បុរសជនសូមបន្តជួយចែករំលែកនូវធនធាន ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋទីទ័លក្រចសសើជរា នៅក្នុងខេត្តព្រះសីហនុ បន្តទៀត ដើម្បីចូលរួមជាប្រយោជន៍ក្នុងសង្គម  ។ 

     ឯកឧត្តម ក៏បានធ្វើការសំណេះ សំ ណាលជាមួយប្រជាពលរដ្ឋក្រីក្រ  ចាស់ ជរា ៦០០គ្រួសារ និងពាំនាំនូវការសាក សួរសុខទុកពីសម្តេចកត្តិព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ ពណ៍សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយ ដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងនោះទេ ។ ព្រមទាំងអំពាវនាវដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជានៅតាមឃុំ សង្កាត់ ត្រូវចុះជាប្រចាំទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនោះទេ ។ 

     អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន ៦០០ គ្រួ សារ ក្នុងមួយគ្រួសារទទួលបានកន្ទេល ០១ គ្រឿងឧបភោគ បរិភោគ និងថវិកា ២០.០០០រៀល ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ