រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាស និងប្រគល់ភារកិច្ច ជូនក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
April 06, 2019 អ្នកទស្សនា :

       លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីប្រកាស និងប្រគល់ភារកិច្ច ជូនក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត នាថ្ងៃសុក្រ ១ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានជម្រាបជូនអង្គពីធីទាំងមូល អំពីលទ្ឋផលការងារសំខាន់ៗ របស់រដ្ឋបាលខេត្តឆ្នាំ២០១៨ ព្រមទាំងទិសដៅការងារឆ្នាំ២០១៩ រួមមាន ៖
-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។ -រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញមុខងារ តួនាទី របស់ខ្លួនទទួលបានលទ្ឋផលខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ជាពិសេសបានផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ទទួលលទ្ឋផលល្អប្រសើរ។ -រដ្ឋបាលបាលខេត្តកោះកុង បានរៀបចំបុណ្យសមុទ្រលើកទី៧ ជុំទី២ ទទួលបាន លទ្ធផលល្អ និងមានភ្ញៀវមកកំសាន្តយ៉ាងច្រើនកុះករ។ -ជាមួយគ្នានេះ រដ្ឋបាលបាលខេត្តកោះកុង នឹងត្រៀមរៀបចំកោះកុងសង្ក្រាន នាថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ខាងមុខ។ -ជាពិសេសការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតយកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ