អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំជាមួយនឹងគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិស្ដីពីការរៀបចំបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងសង្ក្រាន្កសមុទ្រឆ្នាំ ២០១៩។
April 06, 2019 អ្នកទស្សនា :

       លោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយនឹងគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិស្ដីពីការរៀបចំបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងសង្ក្រាន្កសមុទ្រឆ្នាំ ២០១៩។ ក្នុងកិច្ចប្រជុំនេះដែលក៏មានការអញ្ជើញចូលរួមពីសំណាក់  លោកឧកញ៉ា លោក លោកស្រី ដែលមានតួនាទីក្នុងសេចក្តីសម្រេចក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ ក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដៃគូសហការរបស់រដ្ឋបាលខេត្តពោលក្រុមហ៊ុនប៊្លូមេឌា ។
      យោងតាមសេចក្ដីសម្រេច លេខ០៣៥/១៩ សសរ របស់ រដ្ឋបាលខេត្តព្រះសីហនុ   ចុះថ្ងទី៤ ខែមេសា ឆ្នាំ២០១៩ បានសម្រេចបង្កើតក្រុមការងារចំនួន 5 ដើម្បីជាជំនួយដល់គណៈកម្មការរៀបចំបុណ្យជាតិអន្តរជាតិខេត្តព្រះសីហនុ សម្រាប់រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសមុទ្រ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរខាងមុខនេះ។ បន្ថែមពីនេះនៅក្នុងកិច្ចប្រជុំក៏បានផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ ០០៧/១៩ សណន ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ ២០១៩ផងដែរ។
        តាមកិច្ចប្រជុំនេះ លោកគង់ វិតាណៈ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៩ ក៏បានស្នើដល់ក្រុមការងារទាំង៥ សូមអោយយកចិត្តទុកដាក់ចំពោះភារកិច្ចដែលខ្លួនត្រូវទទួលបន្ទុកតាមការបែងចែក និងសហការគ្នា ធ្វើយ៉ាងណាអោយកម្មវិធី យើងប្រព្រឹត្តទៅឲ្យបានលទ្ធផលល្អដូចការរំពឹងទុក និងទប់ស្តាត់រាល់ហានីភ័យនានាអោយបានល្អ៕ មុនិរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ