អភិបាលខេត្តតាកែវ ជម្រុញដល់មន្រ្តីសុខាភិបាលត្រូវលុបបំបាត់ចោលទាំងអស់នូវការលក់​ថ្នាំពេទ្យគ្មានច្បាប់អនុញ្ញាត
April 05, 2019 អ្នកទស្សនា :

​      ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ​បានធ្វើការជម្រុញទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល​ទាំង​អស់ត្រូវត្រួតពិនិត្យឡើងវិញ និងធ្វើយ៉ាងណាត្រូវតែលុបបំបាត់ឲ្យអស់ ចំពោះសកម្មភាពលក់ថ្នាំពេទ្យ តាមទីផ្សារ តាមផ្ទះដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

 ​         ឯកឧត្តមថ្លែងដូច្នេះនៅចំពោះមុខមន្រ្តីសុខាភិបាលប្រមាណជាង៣០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ នៅរ​សៀល​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមបន្តថា ការ​លក់​ថ្នាំពេទ្យនៅតាមទីផ្សារ តាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយពុំមានការត្រួត​ពិនិត្យឲ្យបាន​ច្បាស់លាស់ពីសំណាក់មន្រ្តីសុខាភិបាលនេះ វាពិតជាប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពរបស់​បងប្អូន​ប្រជា​ពលរដ្ឋ ព្រោះថ្នាំពេទ្យទាំងនេះមិនដឹងថា ជាថ្នាំល្អ មានគុណភាព មានកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ឬមាន​ការ​បញ្ជាក់ត្រឹមត្រូវពីជំនាញឬយ៉ាងណានោះទេ។  ឯកឧត្តម អ៊ូច ភា បញ្ជាក់ថាប្រសិនបើការលក់ថ្នាំពេទ្យ​ដែល​ពុំមានការត្រួតពិនិត្យច្បាស់លាស់ត្រូវបានលុបបំបាត់ឲ្យអស់នោះ វានឹងចូលរួមចំណែកលើកកម្ពស់​សុខមាលភាពរបស់ប្រជាពលរដ្ឋយើងឲ្យមានសុខភាពល្អរឹងមាំ មានអាយុវែងគ្រប់ៗគ្នាជាពិសេសវា និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ គឹមអាន

          ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ