អភិបាលខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសង្ក្រាន្តកោះកេរអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
April 05, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំព្រឹត្តិការណ៍ព្រះវិហារ សង្ក្រាន្តកោះកេរឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារព្រមទាំង អភិបាលរង ខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លំាងទាំងបីខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថា សង្ក្រាន្តកោះកេរ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ។ហើយ សង្រា្កន្តកោះកេរឆ្នាំ២០១៩នេះ ក្រៅពីការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍លើឧបករណ៍សម្ភារៈ ផលិតផលកើតចេញពីស្នាដៃកូនខ្មែរ ក៏ដូចម្ហូបអាហារជារបស់ខ្មែរនៅតាមបណ្តាក្រុង ស្រុក សរុបទាំងអស់៥២ស្តង់ ។ លើសពីនោះទៀត ឯកឧត្តមអភិបាលខេត្តបានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ជាពិសេស នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការពារឲ្យបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលទៅចូលរួមលេងកំសាន្តនាឱកាសនោះ៕ យ៉ាមី

ប្រភពៈ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ