អាជ្ញាធរខេត្តព្រះសីហនុ និងវៀតណាម ប្តេជ្ញាចិត្តរួមគ្នាបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ
April 05, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូខេត្តគៀងយ៉ាងប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ដាំង ទ្វៀត អែម អនុរដ្ឋលេខាគណកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាខេត្តគៀនយ៉ាង ក្នុងដំណើរទស្សនៈកិច្ចនិងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

      ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តគៀងយ៉ាង ដែលតែងតែមកជូនឆ្នាំថ្មីថ្នាក់ដឹកនាំនិងប្រជាពរដ្ឋខេត្តព្រះសីហនុនាឆ្នាំនេះ។

      ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ ចំណងមិត្តភាព សាមគ្គីភាព កម្ពុជា វៀតណាមនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជួយគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនទាំងអស់គ្នា។

      គួរបញ្ជាក់ថា ក្នុងដំណើរជូនពរនាឱកាសឆ្នាំនេះក្រៅពីខេត្តព្រះសីហនុលោកស្រីមានគោបំណងទៅបណ្តាខេត្តមួយចំនួនទៀតដូចជា កែប កំពត កោះកុង និងច្រកទ្វារអន្តរជាតិព្រែកចាកផងដែរ រៀងរាល់រដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនតែងចាត់តាំងគណៈប្រតិភូ ដើម្បីសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីទៅវិញទៅមកក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរិតចំណងមិត្តភាពសាមគ្គីភាពអោយកាន់តែរឹងមាំថែមទៀតក្នុងនាមជាខេត្តជាប់ព្រំដែនជាមួយគ្នាដែលធ្លាប់មានទំនាក់ទំនងគ្នាល្អប្រសើរជាយូរយារមកហើយ។

      តាមរយៈវប្បធម៌ជូនពរគ្នាទៅវិញទៅមកនេះ ភាគីខេត្តគៀងយ៉ាងនិងខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តរួមគ្នាថានិងបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំនិងស្អិតរមួតថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ