អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកំពង់ស្ពឺសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 04, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកំពង់ស្ពឺសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី អភិបាល ក្រុង ស្រុកទាំង៨ ។

       មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កំពង់ស្ពឺសង្ក្រាន្តឆ្នាំនេះ នឹងប្លែកជាងរាល់ឆ្នាំ ដោយមានការដាក់បង្ហាញនូវផ្លែស្ពឺយក្ស ការរៀបចំតំបន់ត្រជាក់ ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ។ ឯកឧត្តមបន្ដឲ្យដឹងថា ដើម្បីរក្សាការពារសុវត្ថិភាព សន្ដិសុខនិងសណ្ដាប់ធ្នាប់នៃព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត» ជូនបង ប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការ ទប់ស្កាត់  និងបង្ការពន្លត់អគ្គិភ័យ  ដែលអាចកើតមានគ្រប់ពេលវេលា  និងការពារ អោយ ខាន តែ បាន នូវ រាល់ បទល្មើស នានា  ដែល ជន ឆ្លៀតឱកាស  មួយ ចំនួន តូច ធ្វើ សកម្មភាព ប្រព្រឹត្តិ បទល្មើស មក លើ ភ្ញៀវ ជាតិ  និង អន្តរជាតិ ដែល មក កម្សាន្ត ទី នេះ  ។

      គួរបញ្ជាក់ផងដែរថា កំពង់ស្ពឺសង្ក្រាន្តនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ នៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជួនណាត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ