រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបង្កើតការប្រឡងប្រណាំងសង្កាត់ស្អាត ដើម្បីជំរុញដល់ការយលចិត្តទុកអំពីបញ្ហា សំរាម អនាម័យ
April 04, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៥៩ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក ចៅសង្កាត់  ព្រមទាំងតំណាងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ឋនានាក្នុងខេត្ត ដើម្បីពិភាក្សាអំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្ត។

      កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ផ្ដោតលើរបៀបវារៈ៨គឺ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី២, ២-ពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥៨  អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត  , ៣-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៩  ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩, ៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៩ -២០២១ របស់រដ្ឋបាលខេត្ត។ ៥- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២០-២០២៣ របស់រដ្ឋបាលខេត្ត។ ៦-ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេច ស្ដីពីការកែ សម្រួលគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុ។, ៧- ពិនិត្យ និងអនុម័ត បែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត មុនបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ។, ៨ - ស្ដាប់របាយ ការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។ គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, គណៈកម្មាធិការគ្រប់ គ្រងមណ្ឌលអភិវឌ្ឍន៍ធនធាន មនុស្សខេត្ត, គណៈកម្មាធិការរៀប ចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត, ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។

      ឯកឧត្តម ជាម ហ៊ីម បានវាយតម្លៃកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សហការបំពេញការងារបានល្អ តាមតួនាទី ភារកិច្ចទទួលបានលទ្ធផលជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវបំផុសប្រជាពលរដ្ឋរៀបចំកែលម្អបរិស្ថាន អនាម័យនៅតាមលំនៅដ្ឋាន និងទីសាធារណៈ ដើម្បីត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មីនៅ ពេលខាងមុខ។

      ស្របពេលដែលមានការអភិវឌ្ឍន៍យ៉ាងកំហ៊ុកនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើសុំអោយប្រជាពលរដ្ឋមាន ការយល់យោគអំពីបញ្ហារអាក់រអ៊ួអំពីបញ្ហាអគ្គីសនី និងយល់យោគអំពីបញ្ហាការផ្គត់ផ្គង់ទឹកក្នុងរយៈពេលនេះ។ បន្ថែមពីលើនេះដែលឯកឧត្តមក៏បានមានគម្រោងបង្កើតកម្មវិធីចលនាប្រឡងប្រណាំងសង្កាត់ស្អាត ដើម្បីជំរុញដល់អជ្ញាធរមានសមត្ថកិច្ចអោយមានការយលចិត្តទុកអំពីបញ្ហា សម្រាម អនាម័យ បរិស្ថាន។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូច ជាអាជ្ញាធរក្រុង ស្រុក ឃុំ- សង្កាត់ បន្តអនុវត្តន៍ការងារការពារសន្តិសុខ សុវត្ថិភាពសង្គម និងត្រៀមរៀបចំអបអរសាទរបុណ្យសង្ក្រាន្កសមុទ្រនៅខេត្តព្រះសីហនុ នៅឆ្នេរឯករាជ្យដែលមានកម្មវិធីជាច្រើនដូចជា ស្តង់ពិពណ៌ប្រមាណជា ២៥០ស្តង់ ល្បែងប្រជាប្រិយ បណ្តែតគោមទឹក បង្ហោះគោម បាញ់កាំជ្រួច និងមាន ការប្រគុំតន្ត្រីជូនទស្សនារយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ ទទួលបានលទ្ធផលល្អតាមការគ្រោងទុក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ