អភិបាលខេត្តព្រះវិហារ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
April 04, 2019 អ្នកទស្សនា :

      ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្តែងការគួរសម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣របស់ខេត្ត  អភិបាលស្រុកជាប់ព្រំដែនឡាវផងដែរ នារសៀលថ្ងៃពុធ១៤រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនឯកអគ្គរដ្ឋទូតឡាវ ពីសមិទ្ធផល  និងការអភិវឌ្ឍរីកចម្រើន ក៏ដូចសក្តានុពលសំខាន់របស់ខេត្តព្រះវិហារក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ជាពិសេសខេត្តតាមបណ្តោយព្រំដែន បានប្រែក្លាយព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការល្អ តាមរយះការពង្រឹងទំនាក់ទំនងល្អ ការនាំចេញ នាំចូលទំនិញរវាងគ្នានឹងគ្នាជាប្រចាំ ការតម្លើងច្រកទ្វាតាមព្រំដែនជាច្រកទ្វាអន្តរជាតិ។

      បន្ថែមពីនេះ ឯកឧត្តមបានជម្រាបជូននូវការពង្រឹងបន្ថែមលើការអនុវត្តវិធាន BLO ការបង្កើតឲ្យមានភូមិ ស តាមបណ្តោយព្រំដែនជាពិសេស កម្ពុជា ឡាវ។ លើសពីនោះទៀត ឯកឧត្តម អភិបាលមានប្រសាសន៍ នឹងបន្តពង្រឹងកិច្ចសហប្រតិបតិ្តបាន កាន់តែល្អបន្ថែមទៀត តាមរយះការ ផ្លាស់ប្តូរទស្សនកិច្ច ជាពិសេសរួមគ្នា ទប់ស្កាត់បញ្ហាគ្រឿងញៀនតាមបណ្តោយព្រំដែន ថែមទៀតផង។

      ឯកឧត្តម អគ្គរដ្ឋទូតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ យ៉ាងកក់ ក្តៅបំផុត ក្នុងដំណើរទស្សនកិច្ចក្នុងទឹកដីខេត្តព្រះវិហារនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ