អភិបាលខេត្តព្រះវិហារ ប្តេជ្ញាបន្តលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់មុខតំណែងដឹកនាំសំខាន់ៗនៅថ្នាក់ខេត្ត និងក្រុងស្រុក
April 04, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមានការរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការអនុវត្តអនុសញ្ញា "ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ" (ស៊ី.ដ / CEDAW) អនុសាសន៍គន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួង បរិស្ថាន នឹងជាសមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ព្រមទាំងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នឹងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោកលោកស្រីតំណាងឱ្យមន្ទីរអង្គភាពជុំវិញខេត្ត សិក្ខាកាមមកពីបណ្តាខេត្ត រួម មានខេត្តសៀមរាប ខេត្តឧត្តរមានជ័យផងដែរ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងបន្តខិតជំរុញការអនុវត្តផែនការបញ្រ្ជាបយេនឌ័រក្នុងថ្នាក់ខេត្តឲ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តយន្តការតាមដាន និងវាយតម្លៃលទ្ធផល បន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនស្រ្តីបន្ថែមទៀតនៅថ្នាក់មន្ទីរ អង្គភាព ជាពិសេសថ្នាក់ដឹកនាំ ក្រុង ស្រុក ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំស្មារតីមធ្យោបាយ ថវិកា ។លើសពីនេះទៀតនឹងជំរុញបង្កើនសមត្ថភាពមន្រ្តីរាជការជាស្រ្តីឲ្យមានឱកាសចូលរួមដឹកនាំតាមបណ្តាអង្គភាពនានា ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ