អាជ្ញាធរខេត្តតាកែវ និងខេត្តគៀនយ៉ាង បេ្តជ្ញាពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តការណ៍ជាមួយគ្នាឲ្យបានល្អរឹងមាំនៅតាមបន្ទាត់ព្រំដែន
April 04, 2019 អ្នកទស្សនា :

      អាជ្ញាធរខេត្តតាកែវ និងអាជ្ញាធរខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្ត ពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានល្អរឹងមាំនៅតាមបន្ទាត់ព្រំដែននៃខេត្តទាំងពីរ ពោលធ្វើយ៉ាងណាឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ ។ 
      ការប្តេជ្ញាចិត្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងឱកាសដែលគណៈប្រតិភូនៃខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយលោក ម៉ាយ អាញ់ញៀម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានអញ្ជើញជួបសម្តែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្ត ប្រជាជនខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុល ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្ត ។ 
      ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តគៀនយ៉ាង ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសធ្វើខិតខំធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្តនិងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខានតែបានចំពោះបទល្មើសតាមបន្ទាត់ព្រំដែននេះ ។ ឯកឧត្តម អ៊ូច ភា បានថ្លែងបន្ថែមទៀតថា ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការណ៍នេះ នឹងផ្តល់ផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឲ្យមានជីវភាពកាន់តែរីកចម្រើន និងធូរធារ ក្នុងនាមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ ។ 
       លោក ម៉ាយ អាញ់ញៀម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានមានប្រសាសន៍ដោយ វៃតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរខេត្តតាកែវ ក៏ដូចជាប្រជា ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលបានសហការគ្នាបានល្អប្រសើរ ក្នុងរយៈពេលកន្លងមក និងបន្តកិច្ចសហប្រតិបត្តការណ៍ទៅវិញទៅមករវាងខេត្ត និងប្រជាជនទាំងពីរ ឲ្យបានល្អរឹងមាំជាងមុន ថែមទៀតលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបន្ទាប់ព្រំដែន និងការទប់ស្កាត់ បង្រ្កាបបទល្មើសឆ្លង ដែននៃខេត្តទាំងពីរ កុំឲ្យកើតមានឡើងនៅតាមបន្ទាត់ព្រំដែន ។ ជាមួយគ្នានេះដែរ លោក ម៉ាយ អាញ់ញៀម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ក៏បានធ្វើការជូនពរ សូមបួង សួងដល់វត្ថុស័ក្តិសិទ្ធ ប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បុត្រា បុត្រី ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ សូមមានសុខភាពល្អ ជ័យជម្នៈគ្រប់ភារកិច្ច ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុលខាងមុខនេះ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ