រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍
April 04, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុសាខាគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីជាការបំផុសស្មារតីដល់អ្នកប្រើប្រាស់លើផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តត្រូវមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ត្រូវគោរពច្បាប់ចរាចរអោយបានខ្ចប់ខ្ជួន ពិសេសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងអោយច្បាស់អំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព។

      ពិធីនេះដែរក៏មានការរៀបចំយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ជាក្បួនដង្ហែរតាមដងផ្លូវ ដើម្បីលើកកម្ពស់ការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង និងស្របតាមពាក្យស្លោក " ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍" និងពាក្យស្លោក "មួកសុវត្ថិភាពមួយ ជួយជីវិតមនុស្សបានមួយនាក់ "៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ