អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាឲ្យពង្រឹងនិងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងកម្មវិធីសង្ក្រាន្តកោះកេរ នាពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ
April 04, 2019 អ្នកទស្សនា :

      ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ខេត្ត មេបញ្ជាការតាមបណ្តោយ ព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក មេឃុំ សង្កាត់ ពាក់ព័ន្ធ ជាច្រើនរូប នាថ្ងៃពុធ ១៤រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកកែប ខេត្តព្រះវិហារ ។

       មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការដូចខាងក្រោម៖
  ១/-ខិតខំពង្រឹងប្រសិទ្ធភាពការពារស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងរៀបចំ ផែនការពង្រាយកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសចូលឆ្នាំថ្មី ។
   ២/- អភិបាលក្រុង ស្រុក ត្រូវសហការជាមួយមន្រ្តីជំនាញ នគរបាលយុត្តិធម៌ ចុះការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកាប់ទន្រ្ទានព្រៃ ដីតំបន់អភិរក្ស ពីជនខិលខូច និងត្រូវអនុវត្តច្បាប់ឲ្យបានខ្លាំងក្លា។
   ៣/-អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ត្រូវពង្រឹងក្រុមប្រជាការពាររបស់ខ្លួនជាប្រចាំ ហើយគ្រប់ឃុំសង្កាត់ត្រូវមានប្រជាការពារ របស់ខ្លួន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ