អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យមន្ត្រីទាំងអស់ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា
April 04, 2019 អ្នកទស្សនា :

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបំរើសេវា ដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាតាមជំនាញរបស់ខ្លួន និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អប្រសើរ ជាពិសេសធានាបាន សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរអោយទទួលបានជោគជ័យ។

     ថ្លែងបែបនេះ ធ្វើឡើងនាថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុងស្រុក ចៅសង្កាត់ មេឃុំ និង មេភូមិសរុប៩១០នាក់ផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញបន្តទៀតថាអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវទប់ស្កាត់មិនអោយកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនជាពិសេសបទល្មើគ្រឿងញៀន នេសាទ រំលោភដីរដ្ឋ ដីចំណីផ្លូវ បឹង ទន្លេ ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើអោយមន្ទីរជំនាញ និង អាជ្ញាធរដែនដីត្រូវរៀបចំស្ថាបនាទីតាំងរបស់ខ្លួនអោយមានសោភ័ណ្ឌភាពល្អ ជាពិសេសជុំរុញអោយប្រជាពលរដ្ឋនៅតាមដងផ្លូវរៀបចំលំនៅដ្ឋានរបស់ខ្លួនអោយមានសណ្តាប់ធ្នាប់ដើម្បី ចូលរួមប្រលងប្រណាំងទីក្រុងស្អាតលំដាប់អាស៊ាន នាពេលខាងមុខអោយបានជ័យលាភីលេខ១ ៕យ៉ាមី

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ