អភិបាលខេត្តកំពត អនុញ្ញាតឱ្យប្រតិភូខេត្តគៀងយ៉ាង ចូលជួបសម្តែងការគួរសម
April 03, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ទទួលជួបប្រតិភូខេត្តគៀងយ៉ាង ដឹកនាំដោយលោកជំទាវ ដាំង ង្វៀង អែម អនុលេខាធិការបក្សខេត្តគៀងយ៉ាង អញ្ជើញមកជូនពរបុណ្បចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលាខេត្តកំពត។ វត្តមានអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត កងកំលាំងទាំង៣ប្រភេទ នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធសរុបចំនួន ៦០នាក់។

      មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ ចាត់ទុកការអញ្ជើញមកជូនពរនាពេលនេះពិតជាមានសារៈសំខាន់ ក្នុងន័យដើម្បីរិតចំណងសាមគ្គីភាព រវាងខេត្តកំពត និងខេត្តគៀងយ៉ាង ។ ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អខេត្តគៀងយ៉ាង តែងតែជួយឧបត្ថមគាំទ្រ ទាំងស្មារតី សំភារៈ និងថវិកាដល់ខេត្តកំពត។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរជាសាច់ញាតិ បងប្អូន បានសួរសុខទុក្ខគ្នា និងប្រកបរបររកស៊ី មានភាពសុខសាន្ត និងរីកចម្រើនជាលំដាប់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ