អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន០២ ខ្នង ជូនដល់អតីតយុទ្ធជនពិការ ស្ថិតនៅស្រុកពញាក្រែក
April 03, 2019 អ្នកទស្សនា :

     ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន០២ ខ្នង ជូនដល់អតីតយុទ្ធជនពិការ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រតិភូ សមាគមន៏អតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និងអង្គភាពមន្ទីរពាក់ព័ន្ធជាច្រើន ដែលបានធ្វើឡើង នៅថ្ងៃអង្គារ ១៣រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ។

     ក្នុងឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ លើផ្ទៃដី ដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

       ឯកឧត្តម អភិបាលខេត្ត លើកឡើងថា ការផ្តល់ជូនផ្ទះ ថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ដើម្បីរួមចំណែកសម្រួលរាល់ទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន ដែលពលីដើម្បីការពារប្រទេសជាតិ ឲ្យមានការរីកចម្រើន មានស្ថេរភាព សន្តិសុខ និងមានសន្តិភាពល្អប្រសើរផងដែរ។

     ឯកឧត្តម ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើល សមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។

      សូមបញ្ជាក់ដែរថា ផ្ទះនេះធ្វើពីឆ្អឹងដែក ដំបូល ប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ខ្ពស់ផុតពីដី ១ ម៉ែត ៩តិក ក្រាលកុងផ្លាកកេ ជញ្ជាំងស្មាតបត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រគល់ជូនគ្រួសារ ចំនួន ០២ រួមមាន ៖

១- អ្នកស្រី ចន ឆុន ជា អតីតគ្រួសារមរណៈ រស់នៅភូមិ ពោធិស្រុក ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ។

២- លោក ប្លង់ ម៉ាង  ជាអតីតយុទ្ធជនពិការ រស់នៅភូមិ កប្បាស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ៕ យ៉ាមី 

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ