អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកសេសាន
April 02, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅសាលាស្រុកសេសាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម  ឈឹម  រចនា  ប្រធានក្រុមប្រឹក្សាខេត្ត  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង  អភិបាលនៃគណៈអភិបាលស្រុកសេសាន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ  អង្គភាពនានាក្នុងខេត្ត សមាជិកក្រុមប្រឹក្សាឃុំ  មេឃុំ មន្រ្តីសាលាស្រុក និងអង្គការដៃគូរប្រមាណ១៨០នាក់។

      ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសេសាន ត្រូវរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាពឯកភាពផ្ទៃក្នុង និងសហការគ្នាដើម្បីជួយកិច្ចក្នុងរដ្ឋបាលស្រុកឱ្យសម្រេចបានគ្រប់ភារកិច្ចដែលខេត្ត និងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានប្រគល់ជូន ជាពិសេសការយកចិត្តទុកដាក់ដោះស្រាយ លើកស្ទួយកម្រិតជីវភាព ការងារសន្តិសុខ ការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្កើនបរិយាកាសល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យដល់គ្រប់ទីកន្លែង ខិតខំអនុវត្តកំណែទំរង់រដ្ឋបាលសាធារណ:តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ