រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់អណ្តូងទឹកស្នប់ ចំនួន ៤០ ជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់នៅក្នុងស្រុកព្រៃឈរ
April 02, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង តាមរយៈអង្គការ CBN និងអង្គការកាកេហេ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ស្របពេលបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ កំពុងតែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដោយសារតែជួបគ្រោះរាំងស្ងួត។
      ឯកឧត្តម គួច ចំរើន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការតាម ដានមើលចំពោះអគ្គិសនីដែល បានប្រើប្រាស់ហើយត្រូវ បិទអោយបានត្រឹមត្រូវបើពុំនោះទេ គឺអាចបង្កជាគ្រោះអគ្គីភ័យទៀតផង និងបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់យើងផងដែរ។ ជាមួយគ្នានោះអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គិភ័យកើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀតដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម។ឯកឧត្តមអភិបាលខេត្ត  ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំអំពីបញ្ហាទឹកប្រើ ប្រាស់ និងស្រោចស្រព ជូនប្រជាពលរដ្ឋ  ដើ ម្បីធានាបាននូវការប្រើ ប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះផងដែរ៕ គឹមអាន


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ