អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែថ្នាក់ខេត្ត
April 02, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយសិស្សពូកែថ្នាក់ខេត្តទី៩ និងទី១២ទាំងបីមុខវិជ្ជាចំនួន២១នាក់ ស្រី១៤ នាក់ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តមអភិបាលរង នាយក នាយករង រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មាតាបិតា អនាព្យាបាលសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូសរុបប្រមាណ១២០នាក់។
       ក្នុងនោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានផ្តល់ និងឧបត្ថម្ភដល់ជ័យលាភី៖
-ជ័យលាភីលេខ១ ទទួលបានប័ណ្ណសរសើរ ១សន្លឹក សៀវភៅវប្បធម៌ទូទៅ១ក្បាល កម្រងវិញ្ញសាឯកទេស១ក្បាល សៀវភៅសរសេរ ២ ក្បាល ប៊ិក២ដើម និងថវិកា ២៥ ម៉ឺនរៀល
-ជ័យលាភីលេខ២ ទទួលបានប័ណ្ណសរសើរ ១ សន្លឹក សៀវភៅវប្បធម៌ទូទៅ១ក្បាល កម្រងវិញ្ញាសាឯកទេស ១ក្បាល សៀវភៅសរសេរ២ក្បាល ប៊ិក២ដើម និងថវិកា ២០ម៉ឺនរៀល
-ជ័យលាភីលដខ៣ ទទួលបានប័ណ្ណសរសើរ ១ សន្លឹក សៀវភៅវប្បធម៌ទូទៅ១ក្បាល កម្រងវិញ្ញសាឯកទេស១ក្បាល សៀវភៅសរសេរ២ក្បាល ប៊ិក២ដើម និងថវិកា១៥ ម៉ឺនរៀល។
      បន្ថែមលើនេះផងដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានឧបត្ថម្ភដល់វិទ្យាល័យ ១៩ ក្នុងចំណោម ២៤វិទ្យាល័យទូទាំងខេត្តនូវថវិកា ១លានក្នុងមួយវិទ្យាល័យសម្រាប់រៀបចំសង្ក្រាន្តឆ្នាំថ្មី និងបានសន្យាដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលប្រឡងជាប់បាននិទ្ទេស A នឹងឧបត្ថម្ភកុំព្យូទ័រយួរដៃ ១ គ្រឿងផងដែរ៕ គឹមអាន


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ