អាជ្ញាធរខេត្តតាកែវ ជំរុញដល់មន្រ្តីក្រោមឱវាទចុះអប់រំណែនាំដល់ពលរដ្ឋឱ្យទម្លាប់ប្រើប្រាស់បង្គន់អនាម័យ និងទឹកស្អាត
April 02, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ៍ ១៣រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ អាជ្ញាធរខេត្តតាកែវ បានធ្វើការជំរុញទៅដល់លោកអភិបាលក្រុង ស្រុកទាំង១០ របស់ខេត្ត ត្រូវតែធ្វើចលនាអប់រំផ្សព្វផ្សាយដល់ឃុំសង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល មកជាការប្រើប្រាស់បង្គន់អនាម័យ និងជាពិសេសក៏ត្រូវតែប្រើប្រាស់ទឹកស្អាតជាប្រចាំផងដែរ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត។ អភិបាលរងខេត្តតាកែវ លោក ម៉ឹង វុធី បានមានប្រសាសន៍ថា ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល មកជាការប្រើប្រាស់បង្គន់អនាម័យឲ្យបានត្រឹមត្រូវ និងការហូបទឹកស្អាតនោះ វាគឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការ ចម្លងមេរោគផ្សេងៗ ពិសេសជួយបានមួយផ្នែកលើការចំណាយផ្សេងៗផងដែរ។

      លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សព្វថ្ងៃនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ មានបង្គន់អនាម័យប្រើប្រាស់តិចតួចណាស់ ហើយនៅតំបន់ដាច់ស្រយោលខ្លះ ពួកគាត់នៅតែទម្លាប់បន្ទោរ បង់ពាសវាលពាសកាល និងការបរិភោគទឹកមិនស្អាត ដូច្នេះសូមអាជ្ញាធរភូមិ ឃុំ និងមន្រ្តីជំនាញ ត្រូវតែជំរុញឲ្យពួកគាត់ មានទម្លាប់ប្រើប្រាស់ បង្គន់អនាម័យអោយបានគ្រប់ៗគ្នា ព្រោះកាលណាប្រជាពលរដ្ឋមានបង្គន់អនាម័យគ្រប់ៗគ្នាវានឹងកាត់បន្ថយអត្រានៃអ្នកដែលបន្ទោរបង់ពាសវាលពាសកាល ជាពិសេសកាត់បន្ថយនៅការកើតនូវជម្ងឺអាសន្នរោគផ្សេងៗទៀតផងដែរ។

      បើតាមលោក ម៉ឹង វុទ្ធី ការទម្លាប់ប្រើប្រាស់បង្គន់អនាម័យពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗកាន់តែច្រើន នោះការយល់ដឹងរបស់ពួកគាត់ក៏កាន់តែមានការកាន់តែច្រើនពីសុវត្ថិភាព អនាម័យ និងការទប់ស្កាត់ការឆ្លង់នូវជម្ងឺផ្សេងៗ ពិសេសជម្ងឺអាសន្នរោគជាដើម ហើយមិនតែប៉ុណ្ណ៉េះក្នុងមូលដ្ឋានរបស់យើង និងស្អាតមានអនាម័យល្អ។

       បើតាមការបញ្ជាក់ពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត កម្ពុជានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានទឹកស្អាត និងមានបង្គាន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ពោល គឺលុបបំបាត់ចោលទាំងស្រុង នូវការបន្ទោរបង់ពាសវាលពាសកាល ដោយឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែមានបង្គាន់អនាម័យសម្រាប់ប្រើប្រាស់ នឹងទឹកស្អាតសម្រាប់បរិភោគ ដើម្បីធានាបានថា ទោះនៅតំបន់ទីប្រជុំជន និងនៅតំបន់ដាច់ស្រយោល ក៏មានបង្គាន់អនាម័យ និងទឹកស្អាតប្រើប្រាស់ផងដែ៕​ រតនា

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ