អភិបាលខេត្តតាកែវ នឹងរៀបចំទិវាដើម្បីធ្វើការរៃអង្គាសថវិកា ជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ រងគ្រោះដោយគ្រោះធម្មជាតិ នាថ្ងៃទី៥ ខែឧសភា ខាងមុខ
April 02, 2019 អ្នកទស្សនា :

      ថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយនឹងអស់លោក លោកស្រី ជាមន្រ្តីកាកបាទក្រហម និងមន្ទីរអង្គភាព ជុំវិញខេត្ត ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់សកម្មភាពកាកបាទក្រហមខេត្ត នារសៀលថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការជំរុញឲ្យសមាជិកនិងមន្រ្តីកាកបាទក្រហម ព្រមទាំងអ្នកស្ម័គ្រចឹត្តកាកបាទក្រហមទាំងអស់ត្រូវធ្វើចលនាដើម្បីរៃអង្គាសថវិការឲ្យបានច្រើនដើម្បីសាខាកាកបាទក្រហមខេត្តអាចធ្វើសកម្មភាពលើកិច្ចការមនុស្សធម៌។
        ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា អាជ្ញាធរខេត្តតាកែវ នឹងរៀបចំទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ ដើម្បីធ្វើការរៃអង្គាសថវិកា ជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ រងគ្រោះដោយគ្រោះធម្មជាតិ ទីទល់ក្រ នឹងបម្រើការងារមនុស្សធម៌ ដូច្នោះសមាជិកកាកបាទក្រហម អ្នកស្ម័គចឹត្តនិងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើចលនារៃអង្គាសថវិការពីបងប្អូនអាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបានថវិការយកមកទ្រទ្រង់សកម្មភាពរបស់សាខាកាកបាទក្រហមខេត្ត។ កន្លងមកសាខាកាកបាទក្រហមខេត្តតាកែវបានធ្វើសកម្មភាពជាច្រើនលើការងារមនុស្សធម៌ ដោយបានរួមចំណែកជាមួយអាជ្ញាធខេត្តក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗបានទាន់ពេលវេលានិងបានជួយដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តបានជាច្រើនគ្រួសារជាពិសេសយុវជនរបស់សាខាកាបាទក្រហមបានធ្វើសកម្មភាពជួយកិច្ចសង្គមជាច្រើនតាមរយៈចូលរួមផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀននិងបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏ជាដើម៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ