អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
April 01, 2019 អ្នកទស្សនា :

       រសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមប្រធាន អនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា  ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ចុះមូលដ្ឋានខេត្តកំពត សរុបប្រមាណ ៤០០ នាក់។

     មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារជាតិ ខេត្ត ក្រុង ស្រុក ដែលបានខិតខំដឹកនាំ និងបំពេញការងារប្រកបដោយជោគជ័យក្នុងការរួមចំណែកបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលឈានទៅការឆ្លើយតបបាននូវសំណូមពរ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋកន្លងមកនេះ។ ឯកឧត្តម បានបន្តថា ក្រុមការងារចុះមូលដ្ឋានជាតិ ខេត្ត និងក្រុង ស្រុក បានចុះសំណេះសំណាល និងបានស្វែងរកតម្រូវការបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់ជាលទ្ធផលក្នុងឆ្នាំ ២០១៨ ដោយបានធ្វើវេទិកាសាធារណៈបានចំនួន ៣៣៩ លើកលើ ៩៣ ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន ៣៧៧៤ នាក់ ស្រី ៦៨៦ នាក់ និងប្រជាពលរដ្ឋចំនួន ២៥.៩៣៦ នាក់ ស្រី ១៣.៨៦៤នាក់ ដោយប្រមូលបាននូវបញ្ហាសំណូមពរចំនួន ១.១០៤ករណី ក្នុងនោះបានដោះស្រាយចំនួន ៨៣៨ករណី កំពុងដោះស្រាយ ១៨៣ករណី និងមិនទាន់ដោះស្រាយ ៨៣ករណី ។ គ្រប់បញ្ហាទាំងអស់ដែលបានលើកឡើងភាគច្រើន គឺជាកង្វល់ និងសំណូមពរទាក់ទងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន ហើយមូលដ្ឋានមួយចំនួនក៏បានទទួលផ្លែផ្កា និងសមិទ្ធផលនានារបស់ខ្លួន តាមរយៈការផ្តល់ជូនពីអង្គវេទិកានេះ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ