អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារយោធាខេត្តឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩
April 02, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារយោធាឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នារសៀលថ្ងៃ ១២រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ បានខិតខំបំពេញការងារតាមតួរនាទី ភារកិច្ចបានល្អ។ យើងត្រូវបន្តហ្វឹកហ្វឺនយុទ្ធវិធី បច្ចេក ទេសយោធា ដើម្បីបង្កើនសមត្ថភាព និងពង្រឹងកម្លាំងការពារជាតិ មាតុភូមិ ក៏ដូចជាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បង្កើនស្មារតីប្រុងប្រយ័ត្ន ពង្រឹងវិន័យការងារ ប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីរ អង្គភាពផ្សេងៗ ដើម្បីចូលរួមការរងារសង្គម ក៍ដូចជាការងារអភិវឌ្ឍអង្គភាព និងខេត្តផងដែរ។ ឯកឧត្តមបន្តថា ដោយសារប្រទេសជាតិមានស្ថេរភាព ទាំងនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មក សម្រាកកម្សាន្ត និងរកស៊ីនៅកម្ពុជា។ គោលនយោបាយរបស់រាជរដ្ឋាភិបាល បើកចំហរជើងមេឃ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគិន ទាំងក្នុងស្រុក និងក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ក្នុងនោះរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាគោលដៅចម្បង ជាប៉ូលសេដ្ឋកិច្ចមួយដ៍សំខាន់ ក្នុងចំណោមពោលសេដ្ឋកិច្ចទាំង៣ និងបានប្រកាសប្រែក្លាយជាខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយគត់ សម្រាប់ប្រទេសកម្ពុជា។

      ស្របតាមគោលដៅយុទ្ធសាស្ត្ររដ្ឋបាលខេត្ត ជម្រុញការអភិវឌ្ឍតាមលទ្ធភាពដូចជាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត រួមមាន ទឹក ភ្លើង ផ្លូវក្រវ៉ាត់ក្នុងក្រុង ការពង្រីកកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែកជាដើម ការអភិវឌ្ឍសេវាសម្បទាទេសចរណ៍ដូចជា សណ្ឋាគារ លំដាប់ផ្កាយ សណ្ឋាគារបែបវប្បធម៌ធម្មជាតិ និងអគារស្នាក់នៅ (ខុនដូរ) ទទួលបាននូវកំណើនភ្ញៀវទេសចរ មកសម្រាកកម្សាន្ត ។ ជាលទ្ធផលក្នុងឆ្នាំ២០១៨ ជម្រុញអត្រាកំណើនសេដ្ឋកិច្ចបាន ៨.៧ភាគរយ ប្រជាពលរដ្ឋម្នាក់ៗទទួលប្រាក់ចំណូលជាមធ្យម ៣.៣៥៨ ដុល្លាអាមេរិក អត្រាភាពក្រីក្រថយចុះមកត្រឹម ១០.៧២ភាគរយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ