ខេត្តសៀមរាបរៀបចំពិធីក្រុងពាលី សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០១៩
April 01, 2019 អ្នកទស្សនា :

    នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២០៥៦២ ត្រូវនឹងថ្ងៃទី០១ខែមេសា គ.ស ២០១៩ ក្រោមវត្តមានរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុម​ប្រឹក្សាខេត្ត ព្រមជាមួយក្រុមការងារនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត របស់សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​និង អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា  នៅជាប់បរិវេណព្រះអង្គចេក ព្រះអង្គចម ( ខេត្តសៀមរាប )។ ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែល​នៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈទិសទាំង១០  ពិធីថ្វាយគ្រឿងសក្ការៈទិសធំ  ប្រកាសឧទ្ទីស​បួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី  ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំធ្វើសៀមរាបសង្រ្កាន្តឆ្នាំថ្មី នៅលើទឹកដី​ប្រវត្តិ​សៀមរាប ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង  ។ 

      សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរបៀបចំដោយសហភាព​សហព័ន្ធយុវជនកម្ពុជាក្នុង​លក្ខណៈជាថ្នាក់ជាតិ ហើយក្នុងគោលបំណង ផ្តល់ឱកាសឲ្យយុវជន សាធារណជន ខ្មែរទូទៅ បានចូលរួម​អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខេត្តសៀមរាប ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រក​ក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការបំផុសឆន្ទះ បន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅអនាគត៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ