អភិបាលខេត្តកំពត ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យទីតាំង សាងសង់ខ្លោងទ្វារពហុកីឡដ្ឋានថ្មី និងការកែលម្អសោភណ្ឌភាពផ្លូវដើម្បីសម្រួលចរាចរក្នុងក្រុង
April 01, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃច័ន្ទ ១២រោច  ខែផល្គុន  ឆ្នាំច  សំរឹទ្ធិស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលរងខេត្ត  នាយករដ្ឋបាល អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យទីតាំង សាងសង់ខ្លោងទ្វារពហុកីឡដ្ឋានថ្មីដោយបែរមកចំរង្វង់មូលទុរេន។ 
     ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ដូចខាងក្រោម៖
-រដ្ឋបាលខេត្ត មានគម្រោងពង្រីកផ្លូវ មួយចំនួនដែលចេញពីរង្វង់មូលទុរេន ដើម្បីសម្រួលចរាចរក្នុងក្រុង។ -ស្នើអភិបាលក្រុងកំពត ហាមឃាត់ និងបញ្ឈប់មិនឲ្យមានការលក់ដូរនៅជុំវិញពហុកីឡាដ្ឋាន ដើម្បីរក្សាសោភណ្ឌក្រុង ក៏ដូចជាត្រៀមរៀបចំ ពិធីកំពតសង្ក្រាន្ត និងបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់នេះ។ -ស្នើ នាយខណ្ឌរដ្ឋបាលព្រៃឈើ កាប់ និងគាស់ដើមឈើមួយចំនួនទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារសាងសង់ក្លោងទ្វារថ្មីនេះ ក៏ដូចជា គម្រោងពង្រីកផ្លូវ ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ