អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច និងបែងចែកតួនាទីភារកិច្ចគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសម្រាប់រៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 01, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច និងបែងចែកតួនាទីភារកិច្ចគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសម្រាប់រៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ។
      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិកសមាជិការគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារជាច្រើនរូបទៀត ។
      មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈកម្មការទាំងអស់ និងក្រុមការងារសង្ក្រាន្តស្វាយរៀង ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុង អនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានឆាប់ និងច្បាស់លាស់សម្រេចបានតាមការគ្រោងទុក។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ទីរ-អង្គភាព សាលាក្រុង-ស្រុក ត្រូវរៀប ចំតុបតែងភ្លើងលម្អនៅទីតាំងស្ថាប័ន-អង្គភាពរបស់ខ្លួនឲ្យមានសោភ័ណភាព ដើម្បីត្រៀមទទួលនូវសិរីសួស្តីទេវតាឆ្នាំថ្មី។ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីគ្រោះអគ្គិភ័យ ដែលកើតចេញពីភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន្ត និងចរន្តអគ្គិជាដើម…។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត សាលាក្រុងស្វាយរៀង ត្រូវសហការជាមួយអគ្គិសនីស្វាយរៀង រៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ និងភ្លើងបំភ្លឺផ្លូវសាធារណៈឲ្យបានស្រស់ស្អាតល្អប្រសើរ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចត្រូវរៀបចំផែនការពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសវត្តអារាម និងទីតាំងប្រារព្ធពិធីសង្រ្កាន្តស្វាយរៀងនាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ