អភិបាលខេត្តកំពត អញ្ជើញចូលរួមចុះពិនិត្យទីតាំង ត្រៀមការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីរៀបចំបដិសណ្ឋារកិច្ច សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្ត
April 01, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ១២រោច  ខែផល្គុន  ឆ្នាំច  សំរឹទ្ធិស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ការចុះពិនិត្យទីតាំង ត្រៀមការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីរៀបចំបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។ សមាសភាពចូលរួមមាន  ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងគ្រប់ប្រភេទ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ ១០០នាក់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ