អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម១ខ្សែ និងស្ពានឈើ២កន្លែង នៅភូមិស្វាយរៀង
March 31, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែងប្រមាណ ១៦គម ទទឹង ៧ម៉ែត្រ និងស្ពានឈើក្បាលបេតុងឆ្លងអូរ ចំនួន០២កន្លែង សរុបប្រវែង ៩០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងលូទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ ១៧កន្លែង កំណាត់ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨(ចាស់) ស្ថិតនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥១០នាក់ផងដែរ។
       ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាទាំងនេះ បានផ្សារភ្ជាប់ទីប្រជុំជន និងជនបទដាច់ស្រយាលឲ្យខិតជិតគ្នា កាត់បន្ថយនូវការចំណាយ និងពេលវេលាធ្វើដំណើរ ងាយស្រួលទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋចំនួន ៥១០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ។
       ប្រជាពលរដ្ឋមានការរីករាយសាទរ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តម ម៉ុម សារឿន ដែលបាននាំមកនូវក្តីសង្ឃឹម និងស្នាមញញឹម ជូនប្រជាពលរដ្ឋទូទាំងស្រុកសេសាន ពិសេស ឃុំតាឡាត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ