អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា សម្ពោធសមិទ្ធផលនានា វត្តមុនីសូរិយា ស្ថិតនៅភូមិសូរិយា
March 31, 2019 អ្នកទស្សនា :

     ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ណុប ដារ៉ា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា សម្ពោធសមិទ្ធផលនានា វត្តមុនីសូរិយា(ហៅវត្តសូរិយាចាស់) ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
     លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានឡើងមានមតិស្វាគមន៍ និងរាយការណ៍អោយដឹងថា៖ វត្តមុនីសូរិយា ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមានឯឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកជំទាវ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានជួយឧបត្ថម្ភនិងថវិកាផ្ទាល់ខ្លួន។

      ក្នុងឧកាសនោះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានមតិសំណេះសំណាលបងប្អូនប្រជាពលរដ្ឋក្នុងកម្មវិធីនិងលើកយកប្រវត្តិខេត្តបន្ទាយមានជ័យ ហើយឯកឧត្តម សូមចូលរួមអបអរសារទរនៅសមិទ្ធផលថ្មីមួយនេះ និងបានផ្តាំផ្ញើអោយបងប្អូនពុទ្ធបរិស័ទចូលរួមថែរក្សាទាំងអស់គ្នា។
      បន្ទាប់ពីបញ្ចប់កម្មវិធីគណៈអធិបតីបាននាំយកអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជាអំណោយ និងថវិកា វេរប្រគេន និងចែកជូនរួមមាន ៖
១.តាជី យាយជី ៥០នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ថវិកា១មុឺនរៀល
២.លោកគ្រូ អ្នកគ្រូ ១៣នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា២មុឺនរៀល
៣.សិស្សកាយរិទ្ធ សិស្សកាកបាទក្រហម យុវជន សសយក យុវជនក្រុង ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១មុឺនរៀល
៤.សិស្សានុសិស្ស ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល បិច២ដើម និងថវិកា៥ពាន់រៀល
៥.ប្រជាពលរដ្ឋចូលរួម ៧០០ក្នុងម្នាក់ៗទទួលបាន សារុង១ ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ