អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធនូវសមិទ្ធផលនានា ក្នុងវត្តសិរីវង្យារាម ស្រុកសាមគ្គីមានជ័យ
March 31, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថាៈ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ ដែលសុខសន្តិភាពនេះ គឺជាសេចក្តីសុខមិនធ្លាប់ដែលមានពីមុនមក ចាប់តាំងពីឆ្នាំ១៩៥៣ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ ។ នេះគឺជាបរិបទផ្លាស់ប្ដូរប្រកបដោយគតិបណ្ឌិតក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងពិធីបុណ្យកាត់ឫសសីមាវត្តសិរីវង្សារាម ស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្ត និង លោកជំទាវ ឈឹម ស្រីមុំ លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងព្រមទាំងឯកឧត្តមលោកជំទាវលោកឧកញ៉ា អាជ្ញាធរដែនដីនិងពុទ្ធបរិស័ទចំណុះជើងវត្តសរុបចំនួន៣.៦៨៦នាក់ផងដែរ។

       ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ឲ្យដឹងថាៈវត្តសិរីវង្យារាមតាមប្រវត្តិត្រូវ បានកសាងឡើងនៅឆ្នាំ១៩១២ដល់ឆ្នាំ១៩២០ ប៉ុន្តែនៅក្នុងរបបប្រល័យពូជសាសន៍ ត្រូវបានពួកវាយបំផ្លាញខ្ទេចខ្ទីអស់មិនខុសពីវត្តនានានៅក្នុងទូទាំងប្រទេសឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថាៈ សមិទ្ធផលខាងលើនេះក៏មិនអាចកាត់ចេញពីពីភាពសាមគ្គីគ្នាទាំងសប្បុរសក្នុងប្រទេសនិងក្រៅប្រទេស៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ