រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញ លើកទី៥៨ អាណត្តិទី២ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត
March 30, 2019 អ្នកទស្សនា :

     នៅរសៀលថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៨ អាណត្តិទី២ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាពខ្ពងខ្ពស់ របស់លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ជាកិត្តិយសពី ឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្ត  លោក លោកស្រី ជា តំណាងមន្ទីរ ស្ថាប័ន នានា ជុំវិញខេត្ត លោក នាយក ទីចាត់ការ លោកប្រធានអង្គភាពនានាចំណុះសាលាខេត្ត និង ប្រធាន អនុប្រធាន លេខាធិការដ្ឋាន ក្រុមប្រឹក្សាខេត្ត ៕ មុនីរម្យ

ប្រភព៖  រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ