អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ចុះពិនិត្យបណ្តាញទឹកស្អាត និងពិនិត្យមើលផ្លូវវាងនៅចំណុចស្ពានតាហោ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់
March 31, 2019 អ្នកទស្សនា :

      ដោយមើលឃើញនូវបញ្ហាចំពោះមុខអំពីការខ្វះខាតទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃសៅរ៍១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានអញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងកំពុងតភ្ជាប់នូវបណ្តាញថ្មី ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀងនាពេលថ្មីៗកន្លងមកនេះ។

      ស្ថិតក្នុងកាលៈទេសៈបែបនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាឲ្យបាននូវសម្ពាធទឹក និរន្តរភាព និងស្ថិរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាចាំបាច់ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ។

      បន្ទាប់ពីអញ្ជើញពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក ឯកឧត្តមអភិបាលលខេត្ត ក៏បានអញ្ជើញចុះពិនិត្យមើលផ្លូវវាងនៅចំណុចស្ពានតាហោក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ “សង្ក្រាន្តស្វាយរៀងថ្ងៃទី ១៤-១៥ និង១៦ខែមេសាឆ្នាំ២០១៩នេះ’’ ស្របពេលដែលស្ពានតាហោថ្មីនេះមិនទាន់សាងសង់រួចរាល់។ 

      បើតាមការឲ្យដឹងពីក្រុមហ៊ុនសាងសង់ស្ពានតាហោនេះ នឹងបញ្ចប់ការស្ថាបនាឲ្យរួចរាល់១០០% នៅចុង ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ