អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធកាត់ខ្សែបូរ និងកាត់ឫសសីមា និងសមិទ្ធផលនានា វត្តពន្លឺសាមគ្គី ក្នុងឃុំស្រែគរ
March 31, 2019 អ្នកទស្សនា :

       ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូរ និងកាត់ឫសសីមា ដាក់អោយប្រើប្រាស់ជាផ្លូវការ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តពន្លឺសាមគ្គី(ហៅវត្តស្រែគរថ្មី) ស្ថិតនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ ក្នុងក្រុងស្ទឹងត្រែង។ ក្នុងពិធីនេះ មានព្រះសង្ឃនិមន្ត គោរចរបិណ្ឌបាត ចំនួន ៥០អង្គ រួមមានព្រះមេគណខេត្ត ចៅអធិការ និងមន្ត្រីសង្ឃ។

       នាឱកាសនោះឯកឧត្តម  បានលើកឡើងអំពីគុណបំណាច់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលប្រកាន់ភ្ជាប់នូវជំហរល្អប្រសើរក្នុងការបំលាស់ទីលំនៅដ្ឋានភូមិចាស់ មករស់នៅភូមិថ្មីនេះ។ ការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីភូមិចាស់មកកាន់ភូមិថ្មី និងព្រមទទួលយកសំណងពីផលប៉ះពាល់ទំនប់វារីអគ្គីសនីសេសានក្រោម២នេះជាការបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋពិតបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ