https://www.interior.gov.kh/report/detail/2276
ការធ្វើសន្និសីទសារព័ត៌មាននេះ គឺដោយសារភាពមិនច្បាស់លាស់របស់បណ្ដាញអ្នកសារព័ត៌មានមួយចំនួន ដែលតែងតែចុះពីបញ្ហាគម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ស្ថិតក្នុង ភូមិកែបថ្មី ឃុំ បឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ដូច្នេះរដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រោមការផ្ដល់បទសម្ភាសន៍ពី ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានបើកធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញគម្រោងការអភិវឌ្ឍន៏តំបន់ឆ្នេរខ្សាច់កែបថ្មីខាងលើនេះ។
ក្នុងការធ្វើសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចូលអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគជាសុខហេង ភ្នាក់ងារអ្នកសារព័ត៌មាន កាសែត និងទូរទស្សន៍ ព្រមទាំងមកពីអង្គភាពជាច្រើនក្នុងខេត្តផងដែរ សរុប៣៤នាក់៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពត
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ១,២៥០ដុល្លា ដល់ភ្នាក់ងារអ្នកសារព័ត៌មានកាសែតនិងទូរទស្សន៏ ចំនួន២៥នាក់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។