អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីអភិសេកឆ្លងប្រាសាទចតុមុខ ដែលសាងសង់រួចរាល់ជាស្ថាពរក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី
March 30, 2019 អ្នកទស្សនា :

       នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវថ្ងៃទី៣កម០ ខែមីនា ឆ្នាំ២០១៩  បានរៀបចំពិធីអភិសេកឆ្លងប្រាសាទចតុមុខ ហៅចតុទិសក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រាសាទព្រះខ័នកំពង់ស្វាយ នៅក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកជំទាវ កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ  លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ កងកម្លាំងទាំង៣ក្នុងខេត្តនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាឱកាសនោះផងដែរ។

       មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ស្នើឲ្យប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមថែរក្សានៅសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទបុរាណក៏ដូចជាធនធានធម្មជាតិដែលជាសម្បត្តិដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាននេះឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងលោកជំទាវកិត្តិសង្ហបណ្ឌិតបានបន្ថែមទៀតថាក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុនសែន យើងទទួលបាននូវសុខសន្តិភាពការអភិវឌ្ឍន៍លើគ្រប់វិស័យ សាលារៀនមន្ទីរពេទ្យដូចជាមណ្ឌលសុខភាពមានគ្រប់ឃុំសង្កាត់ទូទាំងប្រទេសដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាពនិងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យទទួលបាននូវគុណភាពខ្ពស់។ បន្ថែមពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិតអំពាវនាវឲ្យប្រជាពលរដ្ឋខេត្តព្រះវិហារត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាពការទទួលទានអាហារការគិតគូរសុខភាពរបស់ខ្លួននិងបញ្ជៀសនូវជំងឺផ្សេងៗដែលកើតឡើងក្នុងកំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលអាកាសធាតុ el nino ដែលមានកំដៅខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ។

      សូមបញ្ជាក់ផងដែរថា ប្រាសាទចតុមុខត្រូវបានផ្គុំនិងកសាងឡើងវិញក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន និងដឹកនាំកសាងផ្ទាល់ដោយលោកជំទាវគតិសង្គហបណ្ឌិតម៉ែនសំអន ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រិទ្ធសភានិងអធិការកិច្ចដែលចំណាយថវិកាជាងដប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ហើយប្រាសាទចតុមុខនេះឲ្យត្រូវបានកសាងឡើងកំឡុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ កសាងឡើងដើម្បីឧទ្ទិស ព្រះពុទ្ធសាសនា  ស្ថិតនៅបរិវេណ ប្រាសាទព្រះខ័នកំពង់ស្វាយ នៅក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ