រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារខែមីនា និងលើកទិសដៅ អនុវត្តបន្តខេត្តព្រះសីហនុ
March 29, 2019 អ្នកទស្សនា :

     លោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំប្រចាំខែមីនា  និងលើក​ទិសដៅ​អនុវត្តបន្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ពន្ធក្នុងខេត្ត នារសៀលថ្ងៃ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ។    

     លោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ បានមានប្រសាសន៍ កោតសរសើរដល់មន្ទីរ អង្គភាព​គ្រប់​លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ អនុវត្តតាមផែនការ និងសកម្មភាពនានា ធ្វើឱ្យខេត្តមាន​ការ​អភិវឌ្ឍ ថ្វីត្បិតតែមានបញ្ហាប្រឈមមួយចំនួនកើតឡើងយើងបានចូលរួមដោះស្រាយបានទាន់ពេលវេលា។ លោកបានបន្តថា គ្រប់មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីចូលរួមដឹកនាំកាន់តែល្អប្រសើរ ដោយឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសង្ក្រាន្តសមុទ្រលើកទីមួយនៅឆ្នេរឯករាជ្យ  ដើម្បី​ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ និងរៀបចំទទួលភ្ញៀវទេសចរមកចូលរួមលេងកម្សាន្ត ក្នុង​ឱកាស​​បុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនៅខេត្តព្រះសីហនុ។ ទន្ទឹមនោះយើងត្រូវតែ​បំផុស​ប្រជាពលរដ្ឋ សំអាតបរិស្ថានអនាម័យនៅតាមគេហដ្ឋាន ទីសាធារណៈ ឱ្យមានសោភ័ណភាព ក្រុងទេស​ចរណ៍រកាន់តែមានភាពទាក់ទាញ៕ គឺមអាន

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ