អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឲ្យចូលរួមរក្សានូវអនាម័យបរិស្ថាន រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អដើម្បីយើងទីក្រុងស្អាត
March 28, 2019 អ្នកទស្សនា :

      លោកជំទាវ ហ៊ុន ចាន់ដានី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត  អញ្ជើញអធិបតីក្នុងវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអនុសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តព្រះវិហារ នៅទីរួមខេត្តព្រះវិហារ ។ 

      លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត នាព្រឹកថ្ងៃ០៧រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៩ បានមានប្រសាសន៍ស្តីពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍទេសចរណ៍ ៥ ឆ្នាំ (២០១៩-២០២៣)របស់រដ្ឋបាលខេត្តព្រះវិហារ ផ្ដោតទៅលើការពង្រីក និងកាពង្រឹង ការអភិវឌ្ឍនូវផលិតផលទេសចរណ៍ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ លើសពីនោះទៀតផែនការអភិវឌ្ឍបានរំលេចផងដែរនូវការលើកកម្ពស់ការបញ្ជ្រាបការងារយេនឌ័រនៅក្នុងវិស័យទេសចរណ៍ផងដែរ ។ លើសពីនោះទៅទៀត លោកអភិបាលរង អំពាវនាវឲ្យមានការចូលរួមររក្សានូវអនាម័យបរិស្ថាន រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង ផ្ដល់ភាពកក់ក្ដៅ និងទាក់ទាញទេសចរឱ្យមកកាន់តែច្រើនឡើងថែមទៀត ។

      សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញថាក្នុងឆ្នាំ២០១៨ កន្លងទៅខេត្តទទួលភ្ញៀវទេសចរសរុបចំនួន ៤៦៩,៨៣៦ នាក់ ធៀបទៅនឹងឆ្នាំ២០១៧ កើនឡើង ៥.២៤% ក្នុងនោះ ៖ 
ភ្ញៀវទេសចរជាតិ មានចំនួន ៤០៤,៣៥៨ នាក់ កើនឡើង ៥.០៣% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦៥,៤៧៨ នាក់  កើនឡើង ៦.៥៣% ។ ភ្ញៀវទេសចរដែលបានស្នាក់នៅក្នុងខេត្តសរុបមានចំនួន ១៥០,៨៥៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១៤១,៩៩៦ នាក់ កើនឡើង ៣៧.១១% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៨,៨៦៣ នាក់ កើនឡើង ៣២.៤៨%៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ