អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះជួយផ្គត់ផ្គង់ និងដឹកជញ្ជូនទឹក ជូនប្រជាពលរដ្ឋ ២០០ គ្រួសារ នៅភូមិគីរីបាស់លើ
March 29, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះជួយផ្គត់ផ្គង់ និងដឹកជញ្ជូនទឹក ដាក់ក្នុងអាងទឹកធ្វើពីកៅស៊ូតង់ ដាក់តាមភូមិខ្វះខាតទឹក ព្រមទាំងបានចែកមុង ចែកថ្នាំពេទ្យ ពិនិត្យ និងជំងឺព្យាបាលជូនប្រជាពលរដ្ឋចំនួន២០០ គ្រួសារ នៅភូមិគីរីបាស់លើ ឃុំសន្តិភាព ស្រុកសៀមប៉ាង។

      នៅក្នុងឱកាសចុះផ្គត់ផ្គង់ទឹកជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

      ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីជីកអណ្តូង ធ្វើអាងស្តុបទឹក និងផ្គត់ផ្គង់ទឹកជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់អោយបានគ្រប់គ្រាន់ ជាពិសេស បងប្អូនណាមានមធ្យោបាយដឹកជញ្ជូន ត្រូវរួមសាមគ្គីគ្នា ជាមួយនិងក្រុមការងារអោយបានជិតស្និត ចំពោះការចំណាយថវិកា និងប្រេងឥន្ទន: ឯកឧត្តម អភិបាលខេត្ត ជាអ្នកផ្គត់ផ្គង់ជូនទាំងអស់ រហូតដល់មានភ្លៀងធ្លាក់ មានទឹកប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះដែរឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ត្រូវចាត់តាំងកំលាំងប្រចាំការ នៅទីតាំងណាខ្វះទឹកប្រើប្រាស់ ចាំបាច់ត្រូវមានមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចូលរួមប្រចាំការផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ