ខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
March 29, 2019 អ្នកទស្សនា :

       ឆ្លងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបអស់រយៈពេលមួយព្រឹកពេញ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និង ជាអនុប្រធាន អចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព  អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងប្រដាប់អាវុធ  មេឃុំ ចៅសង្កាត់  បណ្តាអង្គការសង្គមស៊ីវិល ចំនួន២៨០នាក់ ដែលបានចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩នេះ ។ 

       តាមការធ្វើនូវបទអន្តរាគមន៍របស់ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ស្រុកវ៉ារិន ស្រុក ក្រឡាញ់ និង ស្រុកស្រីស្នំ ព្រមទាំងលើកជាសំណួរ និង ការឆ្លើយតបទៅបញ្ហាមួយចំនួន ដែលអង្គប្រជុំលើកឡើង ធ្វើឲ្យកិច្ចប្រជុំកំណត់បាន នូវបញ្ហាប្រឈម និង ទិសដៅសម្រាប់អនុវត្តបន្ត ក៏ដូចឆ្នាំបន្តបន្ទាប់រួចមក លោកជំទាវ យូ សុភា អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ  ដោយបានផ្តោតទៅលើលទ្ធផលដែលអនុវត្តបាន យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស  ការការពារ ស្តារនីតិសម្បទា  សមារណកម្ម និង មាតុភូមិនិវត្តន៍  ការងារកិច្ចយុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពទៀតផង  ។

មានប្រសាសន៍នោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់គោលបំណង និង ការបង្ហាញអំពីឆន្ទៈមុះ មុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការបង្រ្កាប ការផ្តន្ទាទោសជនល្មើស និង ការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបំផុសការយល់ដឹង ការប្រុងស្មារតី និងធ្វើសកម្មភាពប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់រូបភាព ។ លោកជំទាវ ក៏បានបន្តទៀតថា ដើមី្បទប់ស្កាត់ការការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព សំខាន់តាមទីកន្លែងណាដែលងាយរងគ្រោះ តាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និង រួមចំណែកដោយឆន្ទៈនិងមនសិការ ព្រមទាំងធ្វើការពង្រីកការយល់ដឹង និងទទួលបានព័ត៌មានពាក់ព័ន្ធ និង វិសាលភាពនៃបទល្មើសជួញដូរមនុស្ស និង កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង ដៃគូពាក់ព័ន្ធ ក្នុងការឆ្លើយតប និង ការចូលរួមទាំងអស់គ្នា ព្រមទាំងត្រូវ មានការប្រុងប្រយ័ត្ន នូវគ្រប់ល្បិចកលជនល្មើស និងត្រៀមខ្លួនឲ្យបានល្អ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើរជួញដូរ មនុស្សគ្រប់រូបភាព តាមភារកិច្ចមុខសញ្ញា និង ឆន្ទះរៀងៗខ្លួន និង ជម្រុញធ្វើសកម្មភាពប្រកបដោយឆន្ទះ ឆ្លើយតប ទៅនឹងការជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។ 

       លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់ផងដែរ តាមរយៈនៃការបង្ហាញរបាយការណ៍របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងបទអន្តរាគមន៍តាមបណ្តាស្រុក គឺបានបង្ហាញអំពីលទ្ធផលការ ងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ ការឆ្លុះបញ្ចាំងនូវបទពិសោធន៍ បញ្ហាប្រឈម ការផ្តល់យោបល់ អនុសាសន៍របស់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធផងដែរ ។  ក្នុងនោះលោកជំទាវក៏បានលើផងដែរ ពីទុក្ខសោករបស់ពលរដ្ឋខ្មែរយើងដែលរងគ្រោះ ដោយការជួញដូរមនុស្សទៅក្រៅប្រទេស ដោយការប្រថុយប្រថាន ក្នុងការចាញ់បោកមេខ្យល់ ដែលជាបទពិសោធន៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងបានយល់ជ្រួតជ្រាប ពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម និង ផ្លូវភេទ ដែលជាមិនមែនជារឿងបុគ្គលណាម្នាក់ គឺជាភារកិច្ចយើងទាំងអស់គ្នាត្រូវធ្វើការចូលរួម     ដើមី្បទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ ទៅតាមគ្រប់រូបភាព  ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល (ធ្វើការក្នុងស្រុកក៏ល្អប្រសើ បើចេញទៅធ្វើការនៅក្រៅប្រទេសត្រូវមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ) ។  

      លោកជំទាវ ជូ ប៊ុនអេង ក៏សង្ឃឹមជឿជាក់ថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ខេត្តសៀមរាប ពិតនឹងទទួលបាននូវជ័យលាភីប្រចាំឆ្នាំ ព្រមទាំងបានផ្តល់នូវអនុសាសន៍ និង បទពិសោធន៍ល្អៗ ព្រមទាំងវិធានការមួយចំនួន សម្រាប់មន្ត្រីអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ជាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមមូលដ្ឋាន ឲ្យទទួលបានជោគជ័យ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ