រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៨ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
March 28, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៩នេះ នៅសាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៨ ឆ្នាំទី៥ អាណត្តិទី២ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញ​ចូលរួម​ពីលោក​ជំទាវ ឯក សុវណ្ណភារៈ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា​ក្រុម​ប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុ​ប្រធាន​អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើ​ចំនុចសំខាន់ៗ​រួមមាន៖
១-ការពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧
២-ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅខែមេសា ឆ្នាំ២០១៩ របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត
៣-ពិនិត្របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់ គ.ក.ស.ក ខេត្ត
៤-ពិនិត្របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៥-ការអនុម័តលើសេចក្ដីព្រាងស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការសាលាខេត្ត
៦-សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៩ និងប្រព្រឹត្ដទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩) ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ