រដ្ឋបាលខេត្តបាត់ដំបង រៀបចំបើកយុទ្ធនាការពាក់មួកសុវត្តិភាព ដើម្បីពង្រឹងសុវត្តិភាពចរាចរណ៍ផ្លូវគោក
March 28, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានសហការជាមួយ​ក្រសួងសាធារ​ណការ និងដឹកជញ្ជូន​បើកយុទ្ធនាការពាក់មួកសុវត្តិភាព​ដើម្បីពង្រឹង​សុវត្តិភាពចរាចរណ៍ផ្លូវគោក​នៅ​ខេត្តបាត់​ដំបងក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅចំណុចទីលានមុខសាលាខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋចូលរួមផងដែរ។

     ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីមន្ទីរ​ជំនាញ​ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ហើយមានកិច្ចសហការ​ជាមួយរដ្ឋបាលខេត្ត​ និងមន្ទីរពាក់​ព័ន្ធបានល្អ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗយុវជន និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ថា យើងត្រូវនាំ​គ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំ ដើម្បីបញ្ជៀស និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវពាក់​មួកសុវត្តិភាពឲ្យបានគ្រប់គ្នាចំពោះអ្នកជិះម៉ូតូ និងបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ មិនត្រូវផឹក​គ្រឿងស្រវឹង​នៅពេលបើកបរឡើយ។

      លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្ត​ និងធ្វើការ​សរសើរខ្ពស់ដល់មន្រ្តីមន្ទីរជំនាញទាំងអស់តែងតែធ្វើការងារបានល្អកន្លងមក និងសហការ​ល្អជាមួយមន្ទីរ​ពាក់​ព័ន្ធក៏ដូចជារដ្ឋបាលខេត្តផងដែរ។ លោកជំទាវ បានប្រាប់ទៅក្មួយៗទាំងអស់​នាំគ្នាចូលរួមគោរពច្បាប់​ចរា​ចរណ៍​ឲ្យបានល្អ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពការពារអាយុជីវិតខ្លួនឯង។ លោកជំទាវក៏បាន​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជាយើងពីមុនប្រជាពលរដ្ឋបានស្លាប់ដោយសារគ្រាប់មីន និងជម្ងឺផ្សេងៗ តែបច្ចុប្បន្ន​មនុស្ស​ស្លាប់​ដោយសារគ្រោះថ្នាក់ចរារណ៍បានឈាមុខគេ គឺស្លាប់ជារៀងរាល់ថ្ងៃ ហេតុនេះហើយទើបរាជរដ្ឋាភិបាល​កម្ពុជា​បានយកចិត្តទុកដាក់បំផុត ដោយឲ្យក្រសួងសា​ធារណ:ការ និងដឹកជញ្ជូនជាក្រសួងជំនាញ​ធ្វើការផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ដោយបើកទូលាយជាប្រចាំ និងតាមរយ:ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋ​ទូទៅមានការប្រុងប្រយ័ត្ន ការពារអាយុជីវិតខ្លួនឯងក៏ដូចជាការពារអាយុជីវិតអ្នកដ៏ទៃផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ