អភិបាលខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមទំនាក់ទំនងមិត្តភាពក្រៅប្រទេស ខេត្តយូណាន
March 28, 2019 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត ជួបប្រជុំពិភាក្សាការងារជាមួយ លោក ផែង សៅយ៉ុន អគ្គលេខាធិការរង សមាគមទំនាក់ទំនងមិត្តភាពក្រៅប្រទេស ជាប្រធានគណៈប្រតិភូសមាគមទំនាក់ទំនងមិត្តភាពក្រៅប្រទេស ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
      គួរបញ្ចាក់ផងដែរថា កម្មវិធីជំនួបនេះគឺបានជជែកពិភាក្សាលើកម្មវិធីព្យាបាលវះកាត់ជម្ងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និងធ្វើទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ ។ ជាចុងបញ្ជប់នៃកម្មវិធីក៏មានការជូននៅវត្ថុអនុស្សាវរីយ៍ទៅវិញមករវាងថ្នាក់ដឹកនាំទាំងពីរផងដែរ៕ មុនីរម្យ

ប្រភព៖ ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ